ព្រះត្រៃបិដក ភាគ ២២
ដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
[១០៧] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក និងជម្រះចិត្ត ចាកពួកធម៌ ដែលជាគ្រឿងរារាំង ដោយការចង្ក្រម ឬអង្គុយក្នុងវេលាថ្ងៃ និងជម្រះចិត្តចាកពួកធម៌ ដែលជាគ្រឿងរារាំងដោយការចង្ក្រម ឬអង្គុយអស់បឋមយាមនៃរាត្រី នឹងសម្រេចសីហសេយ្យាសដោយបង្អៀងខាងស្តាំ អស់មជ្ឈិមយាមនៃរាត្រី និងតម្រួតជើងឆ្វេង លើជើងស្តាំ មានសតិ និងសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា (គឺចំណាំពេលក្រោក) រួចក្រោកឡើងក្នុងបច្ឆិមយាមនៃរាត្រី ជម្រះចិត្តចាកពួកធម៌ ដែលជាគ្រឿងរារាំងដោយការចង្ក្រម ឬអង្គុយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ
ID: 636824875346667138
ទៅកាន់ទំព័រ៖