ព្រះត្រៃបិដក ភាគ ២២
បាត្រ ចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឆាន់ ផឹក ទំពា ទទួលរស ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយស្តី នៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួកយើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹងនូវប្រមាណក្នុងភោជន ជាអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក ប្រកបដោយសតិ និងសម្បជញ្ញៈ កិច្ចដែលត្រូវធ្វើ ល្មមដោយហេតុត្រឹមប៉ុណ្ណេះ ទាំងប្រយោជន៍របស់សមណៈ ពួកយើងក៏បានដល់ ដោយហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួកយើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការដោយភាពជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
ID: 636824875900156110
ទៅកាន់ទំព័រ៖