ព្រះត្រៃបិដក ភាគ ២២
អញមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងកាយសោះ ឥឡូវនេះ អាត្មាអញនោះ ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំងកាយឡើងវិញហើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសោមនស្ស ព្រោះស្បើយចាកអាពាធនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសជាប់ក្នុងផ្ទះឃុំឃាំង។ ក្នុងសម័យខាងក្រោយតមក បុរសនោះ ក៏រួចអំពីផ្ទះឃុំឃាំងដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគៈតិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញ ជាប់ក្នុងផ្ទះឃុំឃាំង ឥឡូវនេះ អាត្មាអញ រួចពីផ្ទះឃុំឃាំងដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគៈតិចតួច របស់អាត្មាអញ មិនមានឡើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសេចក្តីសោមនស្ស ព្រោះរួចអំពីផ្ទះឃុំខាំងនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ញុំគេ មិនមានអំណាច គឺធ្វើអ្វីមិនបានតាមគាប់ចិត្តរបស់ខ្លួន អាស្រ័យនៅក្នុងអំណាចរបស់ជនដទៃ គឺប្រព្រឹត្តទៅតាមសេចក្តីពេញចិត្ត របស់ជនដទៃ ចង់ទៅទីណាមិនបានតាមទំនើងចិត្តឡើយ។ ក្នុងសម័យខាងក្រោយតមក បុរសនោះ រួចចាកភាពជាខ្ញុំគេនោះ មានអំណាចដោយខ្លួនឯង មិនអាស្រ័យនៅក្នុងអំណាចរបស់ជនដទៃ
ID: 636824876667063458
ទៅកាន់ទំព័រ៖