ព្រះត្រៃបិដក ភាគ ២២

ទៅជា​អ្នកជា​ ​ចង់ទៅ​ទីណា​ ​តាមទំនើងចិត្ត​របស់​ខ្លួន​បាន​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​កាលពីមុន​ ​អាត្មាអញ​ជា​ខ្ញុំគេ​ ​មិន​មានអំណាច​ដោយខ្លួនឯង​ ​អាស្រ័យ​នៅក្នុង​អំណាច​របស់​ជន​ដទៃ​ ​ចង់ទៅ​ទីណា​ ​មិនបាន​តាមទំនើងចិត្ត​របស់​ខ្លួន​ឡើយ​ ​ឥឡូវនេះ​ ​អាត្មាអញ​នោះ​ ​រួចចាក​ភាពជា​ខ្ញុំគេ​នោះ​ហើយ​ ​មានអំណាច​ដោយខ្លួនឯង​ ​មិន​អាស្រ័យ​នៅក្នុង​អំណាច​របស់​ជន​ដទៃ​ ​បាន​ជា​អ្នកជា​ ​ចង់ទៅ​ទីណា​ ​តាមទំនើងចិត្ត​របស់​ខ្លួន​បាន​។​ ​បុរស​នោះ​ ​បាន​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​សោមនស្ស​ ​ព្រោះ​រួចចាក​ភាពជា​ខ្ញុំគេ​នោះ​ជាហេតុ​ ​(​យ៉ាងណាមិញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​មានទ្រព្យ​ ​មាន​ភោគសម្ប័ទ​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​។​ ​សម័យ​ខាងក្រោយ​តមក​ ​បុរស​នោះ​ឆ្លងផុត​អំពី​ផ្លូវ​ឆ្ងាយ​ ​ដាច់ស្រយាល​នោះ​ដោយ​សួស្តី​ ​ឥតមាន​ភ័យ​ ​ទាំង​សេចក្តី​វិនាស​ ​ដាច់ខាត​ភោគសម្ប័ទ​តិចតួច​ ​របស់​បុរស​នោះ​ ​ក៏​មិន​មាន​ឡើយ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលពីមុន​ ​អាត្មាអញ​ ​មានទ្រព្យ​មាន​ភោគសម្ប័ទ​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​ឆ្លងផុត​អំពី​ផ្លូវ​ឆ្ងាយ​ ​ដាច់ស្រយាល​នោះ​ដោយ​សួស្តី​ ​ឥតមាន​ភ័យ
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636824876916351896
ទៅកាន់ទំព័រ៖