ព្រះត្រៃបិដក ភាគ ២២

សមាធិ​ ​ប្រទេស​បន្តិចបន្តួច​នៃ​ករជកាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​នោះ​គ្មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​អន្លង់​ទឹក​ដ៏​ជ្រៅ​ ​មាន​ទឹកជោរ​ឡើង​ ​មុខទឹក​ក្នុង​ទិសខាងកើត​នោះ​ ​មិន​មាន​ឡើយ​ ​ទាំង​មុខ​ទាំង​ក្នុង​ទិសខាងលិច​ ​ក៏​មិន​មាន​ ​មុខទឹក​ក្នុង​ទិសខាងជើង​ ​ក៏​មិន​មាន​ ​មុខទឹក​ក្នុង​ទិសខាងត្បូង​ ​ក៏​មិន​មាន​ ​កាលបើ​ភ្លៀង​បង្អោរ​ធារទឹក​ស្រួល​សព្វ​ៗ​កាល​ទៅ​ ​ក៏​ស្រាប់តែ​ទឹក​ត្រជាក់​ជោរ​ឡើង​អំពី​អន្លង់​ទឹក​នោះ​ ​ហើយ​ញុំាង​អន្លង់​ទឹក​នោះ​ឯង​ឲ្យ​ជោកជាំ​ ​ឲ្យ​ពេញ​ពោរ​ ​ឲ្យ​ពេញ​ប្រៀប​ ​ឲ្យ​ហូរហៀរ​ដោយ​ទឹក​ត្រជាក់​ ​(​នោះ​)​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​អន្លង់​ទឹក​ទាំងអស់​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ហូរហៀរ​ដោយ​ទឹក​ត្រជាក់​នោះ​ ​គ្មាន​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិ​ក្ខុញុំាង​ករជកាយ​នេះ​ឲ្យ​ជោក​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ប្រទេស​បន្តិចបន្តួច​នៃ​ករជកាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​នោះ​គ្មាន​ ​ដូច្នោះ​ដែរ​។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636824877945017703
ទៅកាន់ទំព័រ៖