ព្រះត្រៃបិដក ភាគ ២២
[១១៣] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសេចក្តីសុខ ដោយនាមកាយផង បានដល់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងប្រាប់នូវភិក្ខុអ្នកបានតតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខ ដូច្នេះ។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសេចក្តីសុខ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយសុខ ដែលប្រាសចាកបីតិនោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ពឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី តែងដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ រហូតដល់ចុង រហូតដល់គល់ ប្រទេសបន្តិចបន្តួចនៃជលជាតិទាំងអស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយទឹកត្រជាក់នោះគ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំង
ID: 636824878214274176
ទៅកាន់ទំព័រ៖