ព្រះត្រៃបិដក ភាគ ២២

ឡាយ​ ​ភិ​ក្ខុញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោក​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​សុខ​ ​ដែល​មិន​មាន​បីតិ​ ​ប្រទេស​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​មិន​ផ្សព្វផ្សាយ​ដោយ​សុខ​ ​ដែល​មិន​មាន​បីតិ​នោះ​គ្មាន​ ​ដូច្នោះឯង​។​
 [​១១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង​ ​លះបង់​នូវ​សេចក្តី​ទុក្ខ​ផង​ ​រំលត់​នូវ​សោមនស្ស​ ​និង​ទោមនស្ស​ទាំងឡាយ​ក្នុង​កាលមុន​ផង​ ​ហើយក៏​ដល់​នូវ​ចតុត្ថជ្ឈាន​មិន​ទុក្ខ​មិនសុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​។​ ​ភិក្ខុ​នោះ​ ​រមែង​ញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ផូរផង់​ ​អង្គុយ​នៅ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ផូរផង់​នោះ​គ្មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​យក​សំ​ពត់​ស​ ​ដណ្តប់​កាយ​ ​ព្រមទាំង​ក្បាល​ ​អង្គុយ​នៅ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​របស់​បុរស​នោះ​ ​ដែល​ឈ្មោះថា​មិន​ផ្សព្វផ្សាយ​ដោយ​សំ​ពត់​សនោះ​គ្មាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិ​ក្ខុញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ ​ដ៏​ស្អាត​ផូរផង់​ ​អង្គុយ​នៅ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​មិន​ផ្សព្វផ្សាយ​ដោយចិត្ត​ ​ដ៏​បរិសុទ្ធ​ផូរផង់​នោះ​គ្មាន​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636824878492266664
ទៅកាន់ទំព័រ៖