ព្រះត្រៃបិដក ភាគ ២២

 [​១១៥​]​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​ភិក្ខុ​នោះ​ ​ក៏​រលឹក​ឃើញ​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​មក​ពីមុន​ជាច្រើន​ ​ដូចម្តេច​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​នូវ​ខន្ធ​ ​ដែល​សត្វ​ធ្លាប់​អាស្រ័យ​នៅ​អំពី​មុន​ជាច្រើន​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ចេញ​អំពី​ស្រុក​របស់​ខ្លួន​ ​ទៅកាន់​ស្រុក​ដទៃ​ ​ចេញ​អំពី​ស្រុក​នោះ​ ​ទៅកាន់​ស្រុក​ដទៃទៀត​ ​ត្រឡប់​ពី​ស្រុក​នោះ​ ​មកកាន់​ស្រុក​របស់​ខ្លួន​វិញ​ ​បុរស​នោះ​ក៏​រលឹក​ឃើញ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ចេញពី​ស្រុក​របស់​ខ្លួន​ ​បាន​ទៅកាន់​ស្រុក​ឯណោះ​ ​ដែល​ទៅដល់​ស្រុក​នោះ​ ​អាត្មាអញ​ ​បាន​ឈរ​យ៉ាងនេះ​ ​អង្គុយ​យ៉ាងនេះ​ ​និយាយ​យ៉ាងនេះ​ ​នៅ​ស្ងៀម​យ៉ាងនេះ​ ​លុះ​អាត្មាអញ​ ​ចេញពី​ស្រុក​នោះ​ ​បាន​ទៅកាន់​ស្រុក​ឯណោះ​ទៀត​ ​ដែល​ទៅដល់​ស្រុក​នោះ​ ​អាត្មាអញ​ ​បាន​ឈរ​យ៉ាងនេះ​ ​អង្គុយ​យ៉ាងនេះ​ ​និយាយ​យ៉ាងនេះ​ ​នៅ​ស្ងៀម​យ៉ាងនេះ​ ​ឥឡូវនេះ​ ​អាត្មាអញ​នោះ​ ​ចេញពី​ស្រុក​នោះ​ ​ត្រឡប់​មកកាន់​ស្រុក​របស់​ខ្លួន​វិញ​ហើយ​ ​ដូចម្តេច​មិញ​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636824878764331142
ទៅកាន់ទំព័រ៖