ព្រះត្រៃបិដក ភាគ ២២

រមែង​សំដែងធម៌​ ​ដល់​បរិស័ទ​ទាំង៤​ ​ដោយបទ​ ​និង​ព្យញ្ជនៈ​ទាំងឡាយ​ ​ជា​បរិមណ្ឌល​ជាប់​តគ្នា​ ​ដើម្បី​គាស់រំលើង​ ​នូវ​អនុស័យ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះ​។​
 [​១១​]​ ​កាលបើ​ព្រះ​អានន្ទ​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​រេ​វត​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​រេ​វត​ ​អានន្ទ​មាន​អាយុ​ ​បាន​ព្យាករ​នូវ​បដិ​ភាន​ ​ជា​របស់​ខ្លួន​ហើយ​ ​ឥឡូវនេះ​ ​យើង​នឹង​សួរ​រេ​វត​មាន​អាយុ​ ​ក្នុង​សេចក្តី​នោះ​ថា​ ​ម្នាល​អាវុសោ​រេ​វត​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​គួរ​រីករាយ​ ​រាត្រី​ក៏​ប្រាសចាក​ទោស​ ​ឈើ​ទាំងឡាយ​ ​ក៏​មាន​ផ្ការីក​ស្គុសស្គាយ​ ​សព្វកន្លែង​ ​មាន​ក្លិនក្រអូប​ ​បីដូច​ជា​ក្លិន​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅ​ ​ម្នាល​អាវុសោ​រេ​វត​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​។​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានការ​ពួន​សម្ងំ​ជាទី​រីករាយ​ ​ត្រេកអរ​ក្នុង​ការ​ពួន​សម្ងំ​ ​ប្រក​បរឿយៗ​ ​ក្នុង​ការ​ស្ងប់​រម្ងាប់ចិត្ត​ ​ដ៏​ប្រព្រឹត្តទៅ​ក្នុង​ខាងក្នុង​ ​មាន​ឈាន​មិន​សាបសូន្យ​ ​ឬមិន​បាន​ប្រាសចាក​ឈាន​ ​ប្រកបដោយ​វិបស្សនា​បញ្ញា​ ​ទាំង​ចំរើន​នូវ​សុញ្ញាគារ​ធម៌​ទាំងឡាយ​ ​ម្នាល​អាវុសោ​ ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះឯង​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636824783241599321
ទៅកាន់ទំព័រ៖