ព្រះត្រៃបិដក ភាគ ២២
[១១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ថានហាតកៈក៏បាន ថាវេទគូក៏បាន ថាសោត្តិយៈក៏បាន ថាអរិយៈក៏បាន ថាអរហន្តក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា សមណៈ តើដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះបានរម្ងាប់ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា សមណៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា ព្រាហ្មណ៍ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះបានបន្សាត់ចោលហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា ព្រាហ្មណ៍ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា នហាតកៈ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មាន
ID: 636824879946813219
ទៅកាន់ទំព័រ៖