ព្រះត្រៃបិដក ភាគ ២២
ទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះបានជម្រះចេញហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា នហាតកៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា វេទគូ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះ បានដឹងច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា វេទគូ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា សោតិ្តយៈ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុនោះ មិនបានទទឹកហើយ (ដោយចិត្ត) ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា សោត្តិយៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរិយៈ តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត
ID: 636824880209673680
ទៅកាន់ទំព័រ៖