ព្រះត្រៃបិដក ភាគ ២២
ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ជាកិលេសឆ្ងាយអំពីភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា អរិយៈ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត តើដោយប្រការដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ជាកិលេសឆ្ងាយអំពីភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត ដោយប្រការដូច្នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ មហាអស្សបុរសូត្រ ទី៩។
ID: 636824880492034176
ទៅកាន់ទំព័រ៖