ព្រះត្រៃបិដក ភាគ ២២

ចូឡ​អស្ស​បុរ​សូត្រ​ ​ទី១០​


 [​១១៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​និគម​ ​ឈ្មោះ​អស្ស​បុរៈ​ ​របស់​អ្នកស្រុក​អង្គៈ​ទាំងឡាយ​ ​ក្នុង​ដែន​អង្គៈ​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​តែង​ស្គាល់​ច្បាស់​នូវ​អ្នក​ទាំងឡាយ​ថា​ ​សម​ណៈៗ​ដូច្នេះ​ ​ចំណែក​អ្នក​ទាំងឡាយ​ ​បើ​មាន​គេ​សួរ​ថា​ ​លោក​ជា​អ្វី​ ​តែង​ប្តេជ្ញា​ខ្លួន​ថា​ ​ពួក​យើង​ជា​សមណៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ហើយ​ ​ប្តេជ្ញា​ខ្លួន​យ៉ាងនេះ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​បដិបទា​ ​សមគួរ​ដល់​សមណៈ​ណា​ ​យើង​ទាំងឡាយ​ ​នឹង​ប្រតិបត្តិ​នូវ​បដិបទា​នោះ​ ​នេះ​ជា​ឈ្មោះ​ពិត​ផង​ ​ជា​សេចក្តី​ប្តេជ្ញា​ពិត​ផង​ ​របស់​យើង​ទាំងឡាយ​ ​យ៉ាងនេះ​ ​មួយទៀត​ ​យើង​ទាំងឡាយ​ ​បរិភោគ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​របស់​ជន​ទាំងឡាយ​ណា​ ​សក្ការៈ​ទាំងឡាយ​នោះ​ ​ដែល​ជន​ទាំងនោះ​ ​បាន​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636824880794060707
ទៅកាន់ទំព័រ៖