ព្រះត្រៃបិដក ភាគ ២២

(​បូជា​)​ ​ចំពោះ​យើង​ទាំងឡាយ​ ​នឹងជា​សក្ការៈ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ទាំង​បព្វជ្ជា​របស់​ពួក​យើង​នេះ​សោត​ ​ក៏​នឹង​មិន​ទទេ​ ​គង់​នឹង​មានផល​ ​មាន​សេចក្តី​ចំរើន​។​
 [​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកប្រតិបត្តិ​នូវ​បដិបទា​ដ៏​សមគួរ​ ​(​ដល់​សមណៈ​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​មាន​អភិជ្ឈា​ច្រើន​ ​ជា​អ្នក​មិន​លះបង់​អភិជ្ឈា​ចេញ​ ​មានចិត្ត​ព្យាបាទ​ ​ជា​អ្នក​មិន​លះបង់​ព្យាបាទ​ចេញ​ ​មាន​សេចក្តី​ក្រោធ​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​មាន​សេចក្តី​គំនុំ​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​គំនុំ​ចេញ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​លុបគុណ​គេ​ចេញ​ ​មាន​សេចក្តី​លើកខ្លួន​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​លើកខ្លួន​ចេញ​ ​មាន​សេចក្តី​ច្រណែន​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​ច្រណែន​ចេញ​ ​មាន​សេចក្តី​កំណាញ់​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​កំណាញ់​ចេញ​ ​មាន​សេចក្តី​អួតអាង​ ​ជា​អ្នក​មិន​លះបង់​អំនួត​ចេញ​ ​មាន​សេចក្តី​លាក់ពុត​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​លាក់ពុត​ចេញ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​ប្រាថ្នា​លាមក​ចេញ​ ​មាន​សេចក្តី​យល់​ខុស​ ​ជា​អ្នក​មិន​លះបង់​សេចក្តី​យល់​ខុស​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​លះបង់​ ​នូវ​មន្ទិល​របស់​សមណៈ​ ​នូវ​ទោស​របស់​សមណៈ​ ​និង​ធម៌​ជា​អម្ចត់​របស់​សមណៈ​ ​ដែល​ជា​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636824881075797202
ទៅកាន់ទំព័រ៖