ព្រះត្រៃបិដក ភាគ ២២

ហេ​តុញុំា​ង​សមណៈ​ ​ឲ្យ​កើត​ក្នុង​អបាយ​ ​និង​ជា​បច្ច័យ​ឲ្យ​រង​នូវ​វិបាក​ជា​ទុក្ខ​ ​ក្នុង​ទុគ្គតិភូមិ​ទាំងនេះ​ ​ចោលចេញ​ហើយ​ ​តថាគត​ ​មិនទាន់​ហៅថា​ ​អ្នកប្រតិបត្តិ​នូវ​បដិបទា​ ​ដ៏​សមគួរ​ដល់​សមណៈ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​អាវុធ​ឈ្មោះ​មត​ជៈ​(​១​)​ ​មានមុខ​ទាំងសងខាង​ ​ដែល​បុគ្គល​ធ្វើឲ្យ​ជោក​នឹង​ទឹក​ ​ហើយ​សំលៀង​ ​(​លើ​ថ្ម​)​ ​(​រួច​ស៊ក​)​ ​អាវុធ​នោះ​ ​ទុក​ក្នុង​ស្រោម​ ​ហើយ​ស្រែះ​ព័ទ្ធព័ន្ធ​ជុំវិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​បព្វជ្ជា​របស់​ភិក្ខុ​ ​នេះ​ថា​មាន​ឧបមេយ្យ​ដូច​អាវុធ​ឈ្មោះ​មត​ជៈ​នោះ​ដែរ​។​
 [​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​មាន​សង្ឃាដិ​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​ទ្រទ្រង់​សង្ឃាដិ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នក​ឥត​សំពត់​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​ឥត​សំពត់​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នក​សៅហ្មង​ ​ដោយ​ធូលី​ ​និង​ក្អែល​ ​ថា​
​(​១​)​ ​អាវុធ​កើតអំពី​ធ្វើ​សត្វ​ឲ្យ​ស្លាប់​។​ ​សេចក្តី​ថា​ ​ពួក​មនុស្ស​កោស​ដែក​ ​ហើយ​យក​កំទេច​ដែក​នោះ​ ​ទៅ​លាយ​នឹង​សាច់​ឲ្យ​សត្វ​ក្រៀល​ ​ៗ​នោះ​ ​បន្ទោបង់​ឧច្ចារៈ​មិន​រួច​ ​ក៏​ស្លាប់​ទៅ​ ​បើ​មិន​ស្លាប់​ទេ​ ​គេ​ក៏​វាយ​ឲ្យ​ស្លាប់​ ​រួច​វះ​ពោះ​យក​កំទេច​ដែក​នោះ​មក​លាង​ទឹក​ ​លាយ​នឹង​សាច់​ឲ្យ​ក្រៀល​ស៊ី​ទៀត​ ​ធ្វើ​យ៉ាងនេះ​អស់៧ដង​។​ ​ក្នុង​ទីបំផុត​ ​គេ​យក​កំទេច​ដែក​នោះ​ ​មក​ឲ្យ​ជាង​ធ្វើជា​អាវុធ​ ​ៗ​នោះ​មុត​ពេក​ណាស់​ ​គេ​ហៅថា​ ​អាវុធ​ឈ្មោះ​មត​ជៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636824881508541962
ទៅកាន់ទំព័រ៖