ព្រះត្រៃបិដក ភាគ ២២
ជាសមណៈ ដោយគ្រាន់តែសៅហ្មង ដោយធូលី និងក្អែលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកចុះត្រាំទឹក ថាជាសមណៈ ដោយគ្រាន់តែចុះត្រាំទឹកប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកអាស្រ័យនៅក្បែរគល់ឈើ ថាជាសមណៈ ដោយគ្រាន់តែអាស្រ័យនៅក្បែរគល់ឈើប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកអាស្រ័យនៅក្នុងទីវាល ថាជាសមណៈ ដោយគ្រាន់តែអាស្រ័យនៅក្នុងទីវាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នកប្រកាន់ការអប់កាយ (ដោយគិតថា នឹងរំងាប់នូវកិលេស) ថាជាសមណៈ ដោយគ្រាន់តែប្រកាន់ការអប់កាយ (ដោយគិតថា នឹងរំងាប់កិលេស) ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលដែលបរិភោគភត្ត១ដង ១កាល
(១) ថាជាសមណៈ ដោយគ្រាន់តែបរិភោគភត្ត១ដង ១កាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលអ្នករៀនមន្ត ថាជាសមណៈ ដោយគ្រាន់តែរៀនមន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវភាព នៃបុគ្គលដែលទុកផ្នួងសក់ ថាជាសមណៈ ដោយគ្រាន់តែទុកផ្នួងសក់ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើ
(១) ដែលថាបរិភោគភត្ត១ដង១កាលនោះ គឺក្នុង១ខែ ឬកន្លះខែ ទើបបរិភោគភត្តម្តង។ នេះជាលទ្ធិរបស់ពួកសមណៈខាងក្រៅ។ អដ្ឋកថា។
ID: 636824881868600595
ទៅកាន់ទំព័រ៖