ព្រះត្រៃបិដក ភាគ ២២
បុគ្គលមានសង្ឃាដិ មានអភិជ្ឈាច្រើន ដោយអាងថា ទ្រទ្រង់សង្ឃាដិ ត្រូវលះបង់អភិជ្ឈាចេញ បើមានចិត្តប្រកបដោយព្យាបាទ ត្រូវលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ត្រូវលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ត្រូវលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ត្រូវលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើបុគ្គលអ្នកអាងមានសង្ឃាដិនោះ ឲ្យជាអ្នកទ្រទ្រង់សង្ឃាដិ ក្នុងថ្ងៃនោះឯង ពន្យល់នូវភាពនៃបុគ្គលអ្នកទ្រទ្រង់សង្ឃាដិថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរជាអ្នកទ្រទ្រង់សង្ឃាដិចុះ កាលបើលោកមានសង្ឃាដិហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងទ្រទ្រង់សង្ឃាដិ លោកគួរលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទចេញ
ID: 636824882096360995
ទៅកាន់ទំព័រ៖