ព្រះត្រៃបិដក ភាគ ២២

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​មិន​មាន​សំពត់​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​សៅហ្មង​ដោយ​ធូលី​ ​និង​ក្អែល​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ចុះត្រាំ​ទឹក​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​អាស្រ័យ​នៅ​ក្បែរ​គល់ឈើ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​អាស្រ័យ​នៅក្នុង​ទីវាល​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ប្រកាន់​ការ​អប់​កាយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​បរិភោគ​ភត្ត១ដង​ ​១កាល​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​រៀន​មន្ត​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ទុក​ផ្នួងសក់​មែន​ ​តែ​នៅ​មាន​អភិជ្ឈា​ច្រើន​ ​ដោយអាង​ថា​ ​ទុក​ផ្នួងសក់​ប៉ុណ្ណោះ​ ​បុគ្គល​នោះ​ ​ត្រូវ​លះ​អភិជ្ឈា​ចេញ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​ត្រូវ​លះ​ព្យាបាទ​ចេញ​ ​មាន​សេចក្តី​ក្រោធ​ ​ត្រូវ​លះបង់​សេចក្តី​ក្រោធ​ចេញ​ ​មានការ​ចងគំនុំ​ ​ត្រូវ​លះបង់​ការ​ចងគំនុំ​ចេញ​ ​មាន​សេចក្តី​លុបគុណ​គេ​ ​ត្រូវ​លះបង់​សេចក្តី​លុបគុណ​គេ​ចេញ​ ​មាន​សេចក្តី​លើកខ្លួន​ ​ត្រូវ​លះបង់​សេចក្តី​លើកខ្លួន​ចេញ​ ​មាន​សេចក្តី​ច្រណែន​ ​ត្រូវ​លះបង់​សេចក្តី​ច្រណែន​ចេញ​ ​មាន​សេចក្តី​កំណាញ់​ ​ត្រូវ​លះបង់​សេចក្តី​កំណាញ់​ចេញ​ ​មាន​សេចក្តី​អួតអាង​ ​ត្រូវ​លះបង់​អំនួត​ចេញ​ ​មាន​សេចក្តី​លាក់ពុត​ ​ត្រូវ​លះបង់​សេចក្តី​លាក់ពុត​ចេញ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​ត្រូវ​លះបង់​សេចក្តី​ប្រាថ្នា​លាមក​ចេញ​ ​មានគំនិត​យល់​ខុស​ ​ត្រូវ​លះបង់​គំនិត​យល់​ខុស​ចេញ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636824882604765888
ទៅកាន់ទំព័រ៖