ព្រះត្រៃបិដក ភាគ ២២
មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើបុគ្គលដែលទុកផ្នួងសក់នោះ ឲ្យជាអ្នកទុកផ្នួងសក់ ក្នុងថ្ងៃនោះឯង ហើយពន្យល់នូវភាពនៃបុគ្គលអ្នកទ្រទ្រង់ផ្នួងសក់ថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរជាអ្នកទុកផ្នួងសក់ចុះ កាលបើលោកទុកផ្នួងសក់ហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់នោះប៉ុណ្ណោះ លោកគួរលះបង់អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ គួរលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះបង់អំនួតចេញ មានសេចក្តីលាក់ពុត គួរលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក គួរលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស គួរលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញច្បាស់នូវបុគ្គលពួកមួយ ក្នុងលោកនេះ សូម្បីទុកផ្នួងសក់ តែនៅមានអភិជ្ឈាច្រើន
ID: 636824882841106303
ទៅកាន់ទំព័រ៖