ព្រះត្រៃបិដក ភាគ ២២
ហើយ ក៏បន្ទោបង់ នូវសេចក្តីស្រេកទឹក ទាំងបន្ទោបង់នូវសេចក្តីក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន។ ទោះបីបុរសមកពីទិសខាងលិច... ទោះបីបុរសមកពីទិសខាងជើង... ទោះបីបុរសមកពីទិសខាងត្បូង... ទោះបីបុរសមកអំពីទិសណាៗ មានខ្លួនក្តៅក្រហាយ ជោកជាំដោយចំហាយកំដៅ មានកាយនឿយព្រួយ តក់ស្លុត មានសេចក្តីស្រេក។ បុរសនោះ មកដល់ស្រះបោក្ខរណីនោះហើយ ក៏បន្ទោបង់សេចក្តីស្រេកទឹក ទាំងបន្ទោបង់ នូវសេចក្តីក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាកគេហស្ថាន ចូលទៅកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌វិន័យ ដែលតថាគត ត្រាស់សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ ដ៏ស្ងប់រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល ទោះបីបុគ្គលចេញចាកវេស្សត្រកូល... ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល... ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាកគេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌វិន័យ ដែលតថាគត សំដែងហើយ បានចំរើននូវមេត្តា
ID: 636824883876178122
ទៅកាន់ទំព័រ៖