ព្រះត្រៃបិដក ភាគ ២២
ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈ ដ៏ស្ងប់រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាកគេហស្ថាន ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគត ហៅបព្វជិតនោះថា ជាសមណៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល... ទោះបីបុគ្គលចេញចាកវេស្សត្រកូល... ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល... ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាកគេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគត ហៅបព្វជិតនោះថា ជាសមណៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡអស្សបុរសូត្រ ទី១០។
ចប់ មហាយមកវគ្គ ទី៤។
ID: 636824908565183491
ទៅកាន់ទំព័រ៖