ព្រះត្រៃបិដក ភាគ ២២

ចូឡ​យមក​វគ្គ​
​សា​លេយ្យ​ក​សូត្រ​ ​ទី១​


 [​១២៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ទ្រង់​ស្តេច​ទៅកាន់​ទី​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ជាមួយនឹង​ព្រះភិក្ខុ​សង្ឃ​ច្រើន​រូប​ ​បាន​ស្តេច​ទៅដល់​ស្រុក​ព្រាហ្មណ៍​ ​ឈ្មោះ​សា​លៈ​ ​ជា​ខែត្រ​របស់​កោសល​ជនបទ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកស្រុក​សា​លៈ​ ​បានឮ​(​ដំណឹង​)​ ​ហើយ​ ​ក៏​ប្រកាស​ពាក្យ​នេះ​ថា​ ​ម្នាល​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​ទ្រង់​ស្តេច​ទៅកាន់​ទី​ចារិក​ ​ក្នុង​កោសល​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​រូប​ ​ឥឡូវ​ស្តេច​មកដល់​សាល​គ្រាម​ហើយ​។​ ​កិត្តិសព្ទ​ដ៏​ល្អ​ ​របស់​ព្រះ​គោតម​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ល្បី​ឮខ្ចរខ្ចាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ឯង​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ដឹង​ ​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​មានដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ទ្រង់​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636824909335668844
ទៅកាន់ទំព័រ៖