ព្រះត្រៃបិដក ភាគ ២២
ជាអ្នកសម្លាប់សត្វ ជាមនុស្សអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់សត្វ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មានចិត្តមិនអាសូរ ចំពោះពួកសត្វទាំងអស់។ មួយទៀត ជាអ្នកកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដូចជាគ្រឿងឧបករណ៍ គឺសម្បត្តិ នៃបុគ្គលដទៃណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ជាអ្នកកាន់យកគ្រឿងឧបករណ៍ ដែលគេមិនបានឲ្យនោះ ដោយចំណែកនៃចិត្តលួច។ មួយទៀត ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ដូចជាស្ត្រីទាំងឡាយណា គឺស្ត្រីដែលមាតារក្សា
(១) ដែលបិតារក្សា ដែលមាតាបិតារក្សា ដែលបងប្អូនប្រុសរក្សា ដែលបងប្អូនស្រីរក្សា ដែលញាតិរក្សា ដែលមានស្វាមី
(២)
(១) ស្ត្រីដែលមានមាតារក្សានោះ បិតាលែងគ្នា ឬស្លាប់បាត់ទៅ នៅសល់តែមាតា ហើយរក្សាទំនុកបម្រុង ដោយអាហារ និងសំពត់ស្លៀកជាដើម។ ឯស្ត្រីដែលមានបិតារក្សា ក៏មានសេចក្តីដូចគ្នា។ (២) ស្ត្រីដែលមានស្វាមីនោះ កាលស្ត្រីនោះនៅក្នុងផ្ទៃនៅឡើយ មានត្រកូលស្មើគ្នា និយាយណាត់គ្នាថា បើខ្ញុំមានកូនប្រុស អ្នកមានកូនស្រី ៗនោះ កុំឲ្យទៅត្រកូលដទៃ ត្រូវឲ្យមកកូនខ្ញុំ។
ID: 636824910577743026
ទៅកាន់ទំព័រ៖