ព្រះត្រៃបិដក ភាគ ២២

ជា​អ្នកពោល​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​ ​ព្រោះហេតុតែ​ខ្លួន​ក្តី​ ​ព្រោះ​ហេតុ​អ្នកដទៃ​ក្តី​ ​ព្រោះ​ហេតុ​សំណូក​ ​គឺ​អាមិសៈ​បន្តិចបន្តួច​ក្តី​។​ ​មួយទៀត​ ​ជា​អ្នកពោល​នូវ​ពាក្យ​ញុះញង់​ ​គឺ់​ឮ​ពាក្យ​អំពីសំណាក់​ជន​នេះ​ហើយ​ ​នាំទៅ​ប្រាប់​ជន​ឯណោះ​ ​ដើម្បីនឹង​បំបែក​ជន​ទាំងនេះ​ ​ឮ​ពាក្យ​អំពី​ជន​ឯណោះ​ហើយ​ ​នាំ​យក​មក​ប្រាប់​ជន​នេះ​ ​ដើម្បី​បំបែក​ជន​ឯណោះ​ ​ជា​អ្នក​បំបែក​នូវ​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ផង​ ​ជា​អ្នក​ជម្រុល​ពួក​ជន​ ​ដែល​បែកគ្នា​ហើយ​ផង​ ​ជា​អ្នក​ត្រេកអរ​តែ​ក្នុង​ពួក​ ​មានតម្រេក​ក្នុង​ពួក​ ​ជា​អ្នក​រីករាយ​តែ​ក្នុង​ពួក​ ​ជា​អ្នកពោល​នូវ​វាចា​ ​ដែល​ធ្វើឲ្យ​ប្រកាន់ពួក​ ​ដូច្នេះ​ឯង​។​ ​មួយទៀត​ ​ជា​អ្នកពោល​ពាក្យ​អាក្រក់​ ​គឺ​វាចា​ណា​ទ្រគោះ​ ​ខ្មោះខ្មួរ​រោលរាល​ ​ស្ទាក់ដំណើរ​ជន​ដទៃ​ ​ជា​វាចា​ជិតនឹង​សេចក្តី​ក្រោធ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​បាន​ ​ហើយ​ជា​អ្នកពោល​ ​នូវ​វាចា​ ​មាន​សភាព​ដូច្នោះ​។​ ​មួយវិញទៀត​ ​ជា​អ្នកពោល​ ​នូវ​ពាក្យ​មិន​មានប្រយោជន៍​ ​ពោល​ពាក្យ​ខុសកាល​ ​ពោល​នូវ​ពាក្យ​មិន​ពិត​ ​ពោល​ពាក្យ​មិនមែន​ជា​អត្ថ​ ​ពោល​ពាក្យ​មិនមែន​ជា​ធម៌​ ​ពោល​ពាក្យ​មិនមែន​ជា​វិន័យ​ ​ពោល​ពាក្យ​ដែល​មិន​គួរ​តាំង​ទុក​ ​ក្នុង​ហឫទ័យ​ ​ខុសកាល​ ​ប្រាសចាក​គ្រឿង​អាង​ ​ជា​ពាក្យ​មិន​មាន​ទីបំផុត​ ​មិន​ប្រកបដោយ​ប្រយោជន៍​។​ ​ម្នាល​គហបតី​ទាំងឡាយ
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636824911221254156
ទៅកាន់ទំព័រ៖