ព្រះត្រៃបិដក ភាគ ២២

ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្ត​មិន​ស្មើ​ ​ពោល​គឺ​ ​មិន​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយចិត្ត​ ​មាន៣ប្រការ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ចូល​ទៅកាន់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​យ៉ាងនេះ​ ​ព្រោះហេតុតែ​កិរិយា​ប្រព្រឹត្ត​មិន​ស្មើ​ ​ពោល​គឺ​ ​មិន​ប្រព្រឹត្ត​តាម​ធម៌​ ​យ៉ាងនេះ​ឯង​។​
 [​១២៥​]​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយ​កាយ​ ​មាន៣ប្រការ​។​ ​កិរិយា​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយ​វាចា​ ​មាន៤ប្រការ​។​ ​កិរិយា​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយចិត្ត​ ​មាន៣ប្រការ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយ​កាយ​ ​មាន៣ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​ជា​អ្នក​ដាក់ចុះ​នូវ​អាជ្ញា​ ​ដាក់ចុះ​នូវ​សស្ត្រាវុធ​ ​ប្រកបដោយ​សេចក្តី​ខ្មាស​ ​ដល់​នូវ​មេត្តាចិត្ត​ ​ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ចំពោះ​ពួក​សត្វ​ទាំងអស់​។​ ​ជា​អ្នក​លះបង់​ ​នូវ​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​ដូចជា​គ្រឿងឧបករណ៍​ ​គឺ​សម្បត្តិ​នៃ​បុគ្គល​ណា​ ​ដែលគេ​ទុក​ក្នុង​ស្រុក​ក្តី​ ​ទុក​ក្នុង​ព្រៃ​ក្តី​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636824911818745206
ទៅកាន់ទំព័រ៖