ព្រះត្រៃបិដក ភាគ ២២

និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​ ​ឬកាល​ឃើញ​ ​ក៏​និយាយ​ថា​ ​ខ្ញុំ​ឃើញ​។​ ​ជា​អ្នក​មិន​ពោល​នូវ​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​ ​ដូច្នេះ​ ​ព្រោះ​ហេតុ​ខ្លួន​ក្តី​ ​ព្រោះ​ហេតុ​អ្នកដទៃ​ក្តី​ ​ព្រោះហេតុតែ​សំណូក​ ​គឺ​អាមិសៈ​បន្តិចបន្តួច​ក្តី​។​ ​មួយវិញទៀត​ ​ជា​អ្នក​លះបង់​នូវ​បិ​សុ​ណ​វាចា​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណ​វាចា​ ​គឺ​ឮ​ពាក្យ​អំពី​ជន​នេះ​ហើយ​ ​មិន​នាំទៅ​ប្រាប់​ជន​ឯណោះ​ ​ដើម្បីនឹង​បំបែក​ជន​ទាំងនេះ​ផង​ ​ឮ​ពាក្យ​អំពី​ជន​ឯណោះ​ហើយ​ ​មិន​នាំមក​ប្រាប់​ជន​ទាំងនោះ​ ​ដើម្បីនឹង​បំបែក​ជន​ឯណោះ​ផង​ ​ជា​អ្នក​ផ្សះ​ផ្សារ​នូវ​ពួក​ជន​ ​ដែល​បែកគ្នា​ផង​ ​ជា​អ្នក​ទំនុកបម្រុង​នូវ​ពួក​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ស្រាប់ហើយ​ផង​ ​ជា​អ្នក​ត្រេកអរ​តែ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​ជា​អ្នកមាន​តម្រេក​តែ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​ជា​អ្នក​រីករាយ​ ​ក្នុង​សេចក្តី​ព្រមព្រៀង​គ្នា​ ​ពោល​នូវ​វាចា​ ​ដែល​ធ្វើឲ្យ​កើត​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ជា​អ្នក​លះបង់​នូវ​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​ផរុសវាចា​ ​គឺ​វាចា​ណា​ ​មិន​មានទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរ​កើត​សេចក្តី​ស្រឡាញ់​ ​ចូល​ទៅកាន់​ហឫទ័យ​ ​ជា​វាចា​អ្នក​បូរី​ ​ជាទីស្រឡាញ់​ ​ដល់​ជន​ច្រើន​ ​ជាទី​ពេញចិត្ត​ ​ដល់​ជន​ច្រើន​ ​ជា​អ្នកពោល​នូវ​វាចា​ ​មាន​សភាព​ដូច្នោះ​។​ ​ជា​អ្នក​លះបង់​ ​នូវ​សម្ផ​ប្ប​លា​បៈ​ ​វៀរ​ស្រឡះ​ ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ពោល​ពាក្យត្រូវ​តាមកាល​ ​ពោល​ពាក្យពិត​ ​ពោល​ពាក្យ​ដែល​ជា​អត្ថ​ ​ពោល​ពាក្យ​ដែល​ជា​ធម៌​ ​ពោល​ពាក្យជា​វិន័យ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636824912316542081
ទៅកាន់ទំព័រ៖