ព្រះត្រៃបិដក ភាគ ២២
ប្រុងប្រៀបព្យាយាមខ្លួនឯងផង សរសើរសេចក្តីប្រុងប្រៀងព្យាយាមផង ជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯងផង សរសើរការបរិបូណ៌ដោយសីលផង ជាអ្នកបរិបូណ៌ ដោយសមាធិខ្លួនឯងផង សរសើរការបរិបូណ៌ដោយសមាធិផង ជាអ្នកបរិបូណ៌ ដោយបញ្ញាខ្លួនឯងផង សរសើរការបរិបូណ៌ដោយបញ្ញាផង ជាអ្នកបរិបូណ៌ដោយវិមុត្តិខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិផង ជាអ្នកបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១៤] កាលបើព្រះមហាកស្សបមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន មហាកស្សបមានអាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរមហាមោគ្គល្លានមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោមោគ្គល្លាន
ID: 636824784187272982
ទៅកាន់ទំព័រ៖