ព្រះត្រៃបិដក ភាគ ២២
នឹងគហបតិមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកគហបតិមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតា ក្នុងជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ... ពួកទេវតាជាន់តុសិត... ពួកទេវតាជាន់និម្មានរតី... ពួកទេវតាជាន់បរនិម្មិតវសវត្តី... ពួកទេវតា ជាន់
ID: 636824913062857392
ទៅកាន់ទំព័រ៖