ព្រះត្រៃបិដក ភាគ ២២
ព្រហ្មកាយិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតា ជាន់ព្រហ្មកាយិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតាជាន់អាភា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងពួកទេវតាជាន់អាភាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យបានទៅកើតជាមួយនឹងពួកទេវតាជាន់បរិត្តាភា។បេ។ នឹងពួកទេវតាជាន់អប្បមាណាភា... ពួកទេវតាជាន់អាភស្សរា... ពួកទេវតាជាន់បរិត្តសុភា... ពួកទេវតាជាន់អប្បមាណសុភា... ពួកទេវតាជាន់សុភកិណ្ហកា... ពួកទេវតាជាន់វេហប្ផលា... ពួកទេវតាជាន់អវិហា... ពួកទេវតាជាន់អតប្បា... ពួកទេវតាជាន់សុទស្សា...
ID: 636824913286405785
ទៅកាន់ទំព័រ៖