ព្រះត្រៃបិដក ភាគ ២២

ពួក​ទេវតា​ជាន់​សុទស្សី​.​.​.​ ​ពួក​ទេវតា​ជាន់​អកនិដ្ឋ​កា​.​.​.​ ​ពួក​ទេវតា​ដែល​កើត​ក្នុង​អាកាសានញ្ចាយតនៈ​.​.​.​ ​ពួក​ទេវតា​ដែល​កើត​ក្នុង​វិ​ញ្ញាណ​ញ្ចា​យតនៈ​.​.​.​ ​ពួក​ទេវតា​ដែល​កើត​ក្នុង​ជាន់​អា​កិ​ញ្ចញ្ញា​យតនៈ​.​.​.​ ​និង​ពួក​ទេវតា​ដែល​កើត​ក្នុង​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​ការណ៍​ដែល​បុគ្គល​ប្រាថ្នា​បែបនេះ​ ​ក៏​នឹង​បានសម្រេច​ ​ព្រោះថា​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​មែន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះ​ហេតុ​ថា​ ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​បើ​ប្រាថ្នា​ថា​ ​ឱ​ខ្លួន​អាត្មាអញ​ ​សូមឲ្យ​អស់​អាសវៈ​ទាំងឡាយ​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ដោយ​ប្រាជ្ញា​ចំពោះខ្លួន​ឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ការណ៍​ដែល​បុគ្គល​ប្រាថ្នា​បែបនេះ​ ​ក៏​នឹង​បានសម្រេច​ ​ព្រោះថា​ ​បុគ្គល​នោះ​ ​នឹង​អស់​អាសវៈ​ទាំងឡាយ​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ដោយ​ប្រាជ្ញា​ចំពោះខ្លួន​ឯង​ ​ក្នុង​បច្ចុប្បន្ន​មែន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះ​ហេតុ​ថា​ ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​។​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636824913506678172
ទៅកាន់ទំព័រ៖