ព្រះត្រៃបិដក ភាគ ២២

 [​១២៧​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​នៅក្នុង​ស្រុក​សា​លៈ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​នេះឯង​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​បុគ្គល​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជា​បុគ្គល​បើក​បង្ហាញ​ ​នូវ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូចជា​បុគ្គល​ប្រាប់ផ្លូវ​ដល់​មនុស្ស​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែក​ ​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​យើង​ទាំងឡាយ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​នូវ​ព្រះធម៌​ផង​ ​នូវ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​តាំងពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​ជ្រាប​នូវ​យើងខ្ញុំ​ទាំងឡាយ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​ទីពឹង​ ​ស្មើដោយ​ជីវិត​។​

​ចប់​ ​សា​លេយ្យ​ក​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636824913795132679
ទៅកាន់ទំព័រ៖