ព្រះត្រៃបិដក ភាគ ២២
បពិត្រព្រះគោតមដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំដែលនាំឲ្យពួកសត្វ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក។ ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែការប្រព្រឹត្តមិនស្មើ គឺប្រព្រឹត្តមិនត្រូវធម៌នុ៎ះឯង បានជាពួកសត្វខ្លះ ក្នុងលោកនេះ ដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក យ៉ាងនេះ ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែសេចក្តីប្រព្រឹត្តស្មើ គឺប្រព្រឹត្តត្រូវគន្លងធម៌ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។ ធម៌នេះ ព្រះគោតមដ៏ចំរើន បានសំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែករំលែកសេចក្តី ដោយពិស្តារទេ យើងខ្ញុំមិនទាន់ដឹងសេចក្តី ដោយពិស្តារឡើយ សូមទ្រង់ព្រះមេត្តាប្រោស ព្រះគោតមជាម្ចាស់ សំដែងធម៌ ដែលព្រះគោតមជាម្ចាស់ សំដែងដោយសេចក្តីសង្ខេប មិនទាន់ចែករំលែកសេចក្តីពិស្តារនៅឡើយនេះ ឲ្យយើងខ្ញុំបានយល់សេចក្តីច្បាស់លាស់ ដោយពិស្តារឲ្យទាន។ ម្នាលគហបតីទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងចាំស្តាប់ចុះ ចូរធ្វើ
ID: 636824914590890077
ទៅកាន់ទំព័រ៖