ព្រះត្រៃបិដក ភាគ ២២

ពួក​ស្ត្រី​ណា​ ​ដែល​មាតា​គ្រប់គ្រង​រក្សា​។​បេ​។​ ​ជា​អ្នក​ដល់​នូវ​ការប្រព្រឹត្ត​ល្មើស​ ​ចំពោះ​ស្ត្រី​ ​ដែល​មាន​សភាព​យ៉ាងនោះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ខាង​កាយ៣ចំណែក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រព្រឹត្តិ​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ខាង​វាចា៤ចំណែក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​និយាយ​ពាក្យ​កុហក​។​បេ​។​ ​និយាយ​កុហក​ទាំង​ដឹងខ្លួន​។​ ​ជា​អ្នកមាន​សំដី​ញុះញង់​ ​គឺ​ឮដំណឹង​ ​អំពី​ទីនេះ​ ​ទៅ​ប្រាប់​ក្នុង​ទីឯណោះ​។​បេ​។​ ​ជា​អ្នក​និយាយ​ពាក្យ​ ​ដែល​ធ្វើឲ្យ​គេ​បែកគ្នា​ជាពួក​។​ ​ជា​អ្នកមាន​សំដី​អាក្រក់​ ​វាចា​ណា​ ​ដែល​កន្ទួល​ចិត្ត​ ​ទាំង​របឹងរឹងរូស​។​បេ​។​ ​ជា​អ្នក​និយាយ​ពាក្យ​ ​មាន​សភាព​ដូច្នោះ​។​ ​ជា​អ្នកមាន​សំដី​ឥតប្រយោជន៍​ ​និយាយ​ពាក្យ​ ​ក្នុង​កាលមិនគួរ​ ​និយាយ​ពាក្យ​មិន​ពិត​។​បេ​។​ ​និយាយ​ពាក្យ​ឥតមាន​កំណត់​ ​មិន​ប្រកបដោយ​ប្រយោជន៍​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ខាង​វាចា​ ​៤ចំណែក​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រព្រឹត្ត​មិន​ត្រូវ​គន្លងធម៌​ ​ប្រព្រឹត្ត​មិន​ស្មើ​ ​ខាង​ចិត្ត​ ​៣ចំណែក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកមាន​ចិត្ត​សំឡឹង​រំពៃ​។​បេ​។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636824915127375019
ទៅកាន់ទំព័រ៖