ព្រះត្រៃបិដក ភាគ ២២
ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោមោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុទាំងឡាយពីររូប ក្នុងសាសនានេះ សំដែងនូវអភិធម្មកថា ភិក្ខុទាំងនោះ សួរគ្នានឹងគ្នា លុះសួរប្រស្នាហើយ ដោះស្រាយដល់គ្នានឹងគ្នា ក៏មិនបានរុករានគ្នាផង កថារបស់ភិក្ខុទាំងនោះ ប្រព្រឹត្តទៅប្រកបដោយធម៌ផង ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។
[១៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹងព្រះសារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ពួកយើងទាំងអស់គ្នា បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរនូវព្រះសារីបុត្រមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏ប្រាសចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិនទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណា។ ម្នាលអាវុសោមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ
ID: 636824784566665648
ទៅកាន់ទំព័រ៖