ព្រះត្រៃបិដក ភាគ ២២
និយាយតែពាក្យមានសភាពដូច្នោះ។ លះបង់ពាក្យរោយរាយ ឥតប្រយោជន៍។បេ។ ប្រកបដោយគ្រឿងអាង ពាក្យមានកំណត់ ពាក្យប្រកបដោយប្រយោជន៍ ដោយកាលគួរ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរំពៃចង់បានទ្រព្យគេ មិនសំឡឹងចង់បានទ្រព្យរបស់ដែលជាគ្រឿងប្រើប្រាស់របស់គេ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ទ្រព្យរបស់អ្នកដទៃនោះ គប្បីបានមក ជារបស់អញ ដូច្នេះ។ ជាអ្នកមានចិត្តមិនបានព្យាបាទ មានសេចក្តីត្រិះរិះដោយចិត្ត ដែលទោសមិនប្រទូស្តហើយថា សូមឲ្យសត្វទាំងនេះ កុំមានពៀរ កុំបៀតបៀនគ្នា កុំមានទុក្ខ ចូររក្សាខ្លួនប្រាណ ឲ្យបានសេចក្តីសុខចុះ។ ជាអ្នកសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិតថា ទានដែលបុគ្គលឲ្យហើយ មានផល បូជាធំ ក៏មានផល។បេ។ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង។
ID: 636824915913616400
ទៅកាន់ទំព័រ៖