ព្រះត្រៃបិដក ភាគ ២២
បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះឯង ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកា ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកទេវតា ជាន់ចាតុម្មហារាជិកា បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ បានទៅកើតជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ... ពួកទេវតាជាន់តុសិតៈ... ពួកទេវតាជាន់និម្មានរតី... ពួកទេវតាជាន់បរនិម្មិតវសវត្តី... ពួកទេវតា ដែលរាប់ចូលក្នុងព្រហ្ម ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើតជាមួយនឹងពួកទេវតា ដែលរាប់ចូលក្នុងពួកព្រហ្មបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។
ID: 636824916465857370
ទៅកាន់ទំព័រ៖