ព្រះត្រៃបិដក ភាគ ២២

ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​បើប្រសិន​ជា​ប្រាថ្នា​ថា​ ​ឱ​ហ្ន៎​ ​លុះ​បែកធ្លាយ​រាងកាយ​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​សូមឲ្យ​អាត្មាអញ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​អាភា​ ​ដូច្នេះ​ ​ហេតុ​នុ៎ះឯង​ ​រមែង​មាន​ ​ដ្បិត​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មុខ​ជា​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​អាភា​បាន​មែន​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះតែ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ដោយពិត​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​បើប្រសិន​ជា​ប្រាថ្នា​ថា​ ​ឱ​ហ្ន៎​ ​លុះ​បែកធ្លាយ​រាងកាយ​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ ​សូមឲ្យ​អាត្មាអញ​ ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​បរិត្តា​ភៈ​។​បេ​។​ ​ពួក​ទេវតា​ ​ជាន់​អប្បមា​ណា​ភៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អាភស្សរៈ​.​.​.​ ​ពួក​ទេវតា​ជាន់​បរិត្ត​សុ​ភៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អប្បមាណ​សុ​ភៈ​.​.​.​ ​ពួក​ទេវតា​ជាន់​សុភ​កិ​ណ្ហ​កៈ​.​.​.​ ​ពួក​ទេវតា​ជាន់​វេ​ហប្ផ​លៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អ​វិ​ហៈ​.​.​.​ ​ពួក​ទេវតា​ជាន់​អ​ត​ប្បៈ​.​.​.​ ​ពួក​ទេវតា​ជាន់​សុ​ទស្សៈ​.​.​.​ ​ពួក​ទេវតា​ជាន់​សុទស្សី​.​.​.​ ​ពួក​ទេវតា​ជាន់​អកនិដ្ឋ​កៈ​.​.​.​ ​ពួក​ទេវតា​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អាកាសានញ្ចាយតន​ភព​.​.​.​ ​ពួក​ទេវតា​ ​ជា​អ្នក​ទៅ​កើត​ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​នភព​.​.​.​ ​ពួក​ទេវតា​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នភព​.​.​.​ ​ពួក​ទេវតា​ជា​អ្នក​ទៅ​កើ​ត​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព​ ​ដូច្នេះ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636824916702665786
ទៅកាន់ទំព័រ៖