ព្រះត្រៃបិដក ភាគ ២២

ហេតុ​នុ៎ះឯង​ ​រមែង​មាន​ ​ដ្បិត​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​នឹង​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ជាន់​នេវ​សញ្ញា​នា​សញ្ញា​យត​នភព​ ​បាន​មែន​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះតែ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើដោយ​ពិត​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​បើប្រសិន​ជា​ប្រាថ្នា​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ចំពោះ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​ ​ដូច្នេះ​ ​ហេតុ​នោះ​ឯង​ ​រមែង​មាន​ ​ដ្បិត​បុគ្គល​នោះ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ ​ចំពោះ​ចេ​តោ​វិ​មុ​តិ្ត​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​ ​បាន​មែន​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះតែ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ដោយពិត​។​ ​
 [​១៣២​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​អ្នក​ស្រុក​វេរ​ញ្ជា​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​ដែល​ព្រះអង្គ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636824917001250310
ទៅកាន់ទំព័រ៖