ព្រះត្រៃបិដក ភាគ ២២
សំដែងហើយ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចបុគ្គលចាប់ផ្ងារ របស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចបុគ្គលប្រាប់ផ្លូវ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាបុគ្គលទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ ឃើញរូបបានយ៉ាងនោះឯង ពួកខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមព្រះគោតម ចាំទុកនូវពួកខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ ជាដើមទៅ។
ចប់ វេរញ្ជកសូត្រ ទី២។
ID: 636824917354590931
ទៅកាន់ទំព័រ៖