ព្រះត្រៃបិដក ភាគ ២២

មហា​វេ​ទល្ល​សូត្រ​ ​ទី៣​


 [​១៣៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ ​មាន​អាយុ​ ​ចេញ​អំពី​ផល​សមាបត្តិ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះ​សារីបុត្រ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​សំណេះសំណាល​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ​។​
 [​១៣៤​]​ ​លុះ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​សួរ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​គេ​តែង​និយាយ​ថា​ ​បុគ្គល​គ្មាន​ប្រាជ្ញា​ ​ៗ​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ហៅថា​ ​អ្នក​គ្មាន​ប្រាជ្ញា​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ព្រះ​សារីបុត្រ​តប​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​មិន​ចេះ​ ​មិនដឹង​ច្បាស់​ហ្នឹងឯង​ ​ហៅថា​អ្នក​គ្មាន​ប្រាជ្ញា​ ​ចុះ​បុគ្គល​នោះ​ ​មិនដឹង​ច្បាស់​នូវ​អ្វី​ ​មិនដឹង​ច្បាស់​ថា​ ​នេះ​ទុក្ខ​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636824917720567574
ទៅកាន់ទំព័រ៖