ព្រះត្រៃបិដក ភាគ ២២

មិនដឹង​ច្បាស់​ថា​ ​នេះ​ហេតុ​ឲ្យ​កើតទុក្ខ​ ​មិនដឹង​ច្បាស់​ថា​ ​នេះ​ជា​គ្រឿង​រំលត់ទុក្ខ​ ​មិនដឹង​ច្បាស់​ថា​ ​នេះ​ជា​សេចក្តី​ប្រតិបត្តិ​ ​ដែល​ជា​ដំណើរ​ ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ម្នាល​អាវុសោ​ ​ព្រោះតែ​បុគ្គល​នោះ​ ​មិន​ចេះ​មិនដឹង​ ​ដូច្នេះ​ឯង​ ​ទើប​ហៅថា​ ​អ្នក​គ្មាន​ប្រាជ្ញា​។​ ​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ ​មាន​អាយុ​ ​ក៏​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​សារីបុត្រ​ ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​ពីរោះ​ណាស់​ ​លុះ​អនុមោទនា​ហើយ​ ​ទើប​សួរ​ប្រស្នា​ ​នឹង​ព្រះ​សារីបុត្រ​មាន​អាយុ​ ​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​គេ​តែង​និយាយ​ថា​ ​អ្នកមាន​ប្រា​ជ្ញាៗ​ ​ម្នាល​អាវុសោ​ ​ចុះ​បុគ្គល​ ​ដែល​ហៅថា​ ​អ្នកមាន​ប្រាជ្ញា​ ​តើ​ដោយហេតុ​ដូចម្តេច​ខ្លះ​។​ ​ព្រះ​សារីបុត្រ​តប​ថា​ ​ម្នាល​អាវុសោ​ ​បុគ្គល​ដែល​ចេះដឹង​ច្បាស់​ហ្នឹងឯង​ ​ដែល​ហៅថា​ ​អ្នកមាន​ប្រាជ្ញា​ ​ចុះ​បុគ្គល​នោះ​ ​ដឹង​ច្បាស់​នូវ​អ្វី​ ​ដឹង​ច្បាស់​ថា​ ​នេះ​ទុក្ខ​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជាហេតុ​ឲ្យ​កើតទុក្ខ​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជា​គ្រឿង​រំលត់ទុក្ខ​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជា​សេចក្តី​ប្រតិបត្តិ​ ​ដែល​ជា​ដំណើរ​ ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​ម្នាល​អាវុសោ​ ​ព្រោះតែ​បុគ្គល​នោះ​ ​ដឹង​ច្បាស់​ដូច្នេះ​ឯង​ ​ទើប​ហៅថា​ ​អ្នកមាន​ប្រាជ្ញា​។​ ​ម្នាល​អាវុសោ​ ​គេ​តែង​ហៅថា​ ​វិញ្ញាណ​ ​វិញ្ញាណ​ ​ម្នាល​អាវុសោ​ ​ចុះ​ធម្មជាត​ ​ដែលគេ​ហៅថា​ ​វិញ្ញាណ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ធម្មជាត​ ​ដែល​ស្គាល់​ច្បាស់​ ​ដឹង​ច្បាស់​នុ៎ះឯង​ ​ដែលគេ​ហៅថា​ ​វិញ្ញាណ
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636824917963616000
ទៅកាន់ទំព័រ៖