ព្រះត្រៃបិដក ភាគ ២២

ម្នាល​អាវុសោ​ ​ប្រាជ្ញា​ ​និង​វិញ្ញាណ​ ​ធម៌​(​ទាំងពីរ​)​នេះ​ ​ជា​ធម៌​ដូចគ្នា​ ​មិនមែន​ផ្សេងគ្នា​ទេ​ ​តែ​ប្រាជ្ញា​ ​បុគ្គល​គួរ​ចំរើន​ ​វិញ្ញាណ​ ​បុគ្គល​គួរ​កំណត់​ដឹង​ ​នេះ​ជា​សេចក្តី​ប្លែក​គ្នា​នៃ​ធម៌​ ​(​ទាំងពីរ​)​នោះ​។​
 [​១៣៥​]​ ​ម្នាល​អាវុសោ​ ​គេ​តែង​ហៅថា​ ​វេទនា​ ​វេទនា​ ​ម្នាល​អាវុសោ​ ​គេ​ហៅថា​ ​វេទនា​ ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ធម្មជាត​ទទួលដឹង​ ​នូវ​អារម្មណ៍​ហ្នឹងឯង​ ​ដែលគេ​ហៅថា​ ​វេទនា​ ​វេទនា​នោះ​ ​ដឹង​អ្វីខ្លះ​ ​ដឹង​សុខ​ខ្លះ​ ​ដឹង​ទុក្ខ​ខ្លះ​ ​ដឹង​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ខ្លះ​ ​ម្នាល​អាវុសោ​ ​ព្រោះតែ​ធម្មជាត​នោះ​ ​ទទួលដឹង​អារម្មណ៍​ ​ដូច្នេះ​ឯង​ ​ទើប​ហៅថា​ ​វេទនា​។​ ​ម្នាល​អាវុសោ​ ​គេ​តែង​ហៅថា​ ​សញ្ញា​ ​សញ្ញា​ ​ម្នាល​អាវុសោ​ ​ដែលគេ​ហៅថា​ ​សញ្ញា​ ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ព្រោះតែ​ធម្មជាត​នោះ​ ​កត់សំគាល់​ ​ចំណាំ​ ​ទើប​ហៅថា​ ​សញ្ញា​ ​សញ្ញា​នោះ​ ​តែង​សំគាល់​អ្វីខ្លះ​ ​សញ្ញា​នោះ​ ​តែង​សំគាល់​ពណ៌ខៀវ​ខ្លះ​ ​សំគាល់​ពណ៌លឿង​ខ្លះ​ ​សំគាល់​ពណ៌ក្រហម​ខ្លះ​ ​សំគាល់​ពណ៌ស​ខ្លះ​ ​ម្នាល​អាវុសោ​ ​ព្រោះតែ​ធម្មជាត​នោះ​ ​កត់សំគាល់​ហ្នឹងឯង​ ​ទើប​ហៅថា​ ​សញ្ញា​។​ ​ម្នាល​អាវុសោ​ ​វេទនា​ ​សញ្ញា​ ​និង​វិញ្ញាណ​ ​ធម៌​ទាំងនេះ​ ​ជា​ធម៌​ច្រឡំ​គ្នា​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636824918708839310
ទៅកាន់ទំព័រ៖