ព្រះត្រៃបិដក ភាគ ២២
ម្នាលអាវុសោ ប្រាជ្ញាមានសេចក្តីថាដូចម្តេចខ្លះ។ ម្នាលអាវុសោ ប្រាជ្ញាមានសេចក្តីថា ដឹងប្រាកដ មានសេចក្តីថា ដឹងសព្វ មានសេចក្តីថា លះបង់។
[១៣៧] ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២គឺ ការលាន់ឮ អំពីសំណាក់ជនដទៃ១ ការយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា (ខ្លួនឯង)១ ម្នាលអាវុសោ បច្ច័យ ដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២នេះឯង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គប៉ុន្មាន ទំនុកបម្រុង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែលមានចេតោវិមុត្តិ ជាផលផង មានផល គឺចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិជាផលផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥ ជួយទំនុកបម្រុង ម្នាលអាវុសោ សម្មាទិដ្ឋិ ក្នុងទីនេះ មានសីល ជួយទំនុកបម្រុង១ មានសុតៈ ជួយទំនុកបម្រុង១ មានសាកច្ឆា ជួយទំនុកបម្រុង១ មានសមថៈ ជួយទំនុកបម្រុង១
ID: 636824919323324389
ទៅកាន់ទំព័រ៖