ព្រះត្រៃបិដក ភាគ ២២
គង់យល់សេចក្តី នៃភាសិត ដោយពាក្យឧបមា បានដែរ ម្នាលអាវុសោ ដូចប្រទីបប្រេង កាលឆេះ មានពន្លឺប្រាកដឡើង ព្រោះអាស្រ័យអណ្តាត អណ្តាតប្រាកដឡើង ព្រោះអាស្រ័យពន្លឺ សេចក្តីនេះ យ៉ាងណាមិញ អាយុ តាំងនៅបាន ក៏ព្រោះអាស្រ័យចំហាយធាតុភ្លើង ចំហាយធាតុភ្លើង តាំងនៅបាន ព្រោះអាស្រ័យអាយុ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាយុ សង្ខារ
(១) ទាំងនោះ ជាវេទនីយធម៌
(២) នោះ ឬថាអាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង។ ម្នាលអាវុសោ មិនមែនអាយុសង្ខារទាំងនោះ ជាវេទនីយធម៌នោះទេ ម្នាលអាវុសោ ប្រសិនបើ អាយុសង្ខារទាំងនោះ ជាវេទនីយធម៌នោះហើយ ភិក្ខុដែលចូលកាន់សញ្ញាវេទយិតនិរោធនេះ ចេញចាកសមាបត្តិមកវិញ មិនកើតទេ គឺអាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង ហេតុនោះ បានជាភិក្ខុចូលកាន់សញ្ញាវេទយិតនិរោធ ចេញចាកសមាបត្តិមកវិញបាន។
[១៤២] ម្នាលអាវុសោ ធម៌ប៉ុន្មាន ដែលលះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជាកំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ ធម៌៣ប្រការគឺ
(១) សំដៅយកអាយុប៉ុណ្ណោះ។ (២) វេទនា។ អដ្ឋកថា
ID: 636824920879749123
ទៅកាន់ទំព័រ៖