ព្រះត្រៃបិដក ភាគ ២២
[១៤៣] ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសេចក្តីសុខ១ ព្រោះលះបង់នូវសេចក្តីទុក្ខ១ ព្រោះរំលត់នូវសោមនស្ស និងទោមនស្សក្នុងកាលមុន១ ចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំងបួន១ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤នេះឯង។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២នេះឯង។
ID: 636824921462722147
ទៅកាន់ទំព័រ៖