ព្រះត្រៃបិដក ភាគ ២២
ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ តើមានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តាចេតោវិមុត្តិ តាំងនៅបានយូរ មាន៣ប្រការ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ការបានតាក់តែងទុកពីខាងដើម១ ម្នាលអាវុសោ បច្ច័យដែលឲ្យអនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ មាន៣ប្រការនេះឯង។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការគឺ ការយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង១ ការមិនយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលមិនមានអារម្មណ៍១ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការនេះឯង។
ID: 636824921702182568
ទៅកាន់ទំព័រ៖