ព្រះត្រៃបិដក ភាគ ២២

 [​១៤៤​]​ ​ម្នាល​អាវុសោ​ ​អប្បមា​ណា​ចេ​តោ​វិមុត្តិ​(​១​)​ ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​(​២​)​ ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​(​៣​)​ ​និង​ ​អនិមិត្ត​ចេ​តោ​វិមុត្តិ​(​៤​)​ ​ធម៌​ទាំងនេះ​ ​មាន​សេចក្តី​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ ​ឬ​មាន​សេចក្តី​ដូចគ្នា​ ​គ្រាន់តែ​ព្យញ្ជនៈ​ផ្សេងគ្នា​ប៉ុណ្ណោះទេ​។​ ​ម្នាល​អាវុសោ​ ​អប្បមា​ណា​ចេ​តោ​វិមុត្តិ​ណា​ ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​ណា​ ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​ណា​ ​និង​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ណា​ ​ម្នាល​អាវុសោ​ ​មាន​បរិយាយ​ ​ដែល​ធម៌​ទាំងនេះ​អាស្រ័យ​ហើយ​ ​មាន​សេចក្តី​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​មាន​បរិយាយ​ ​ដែល​ធម៌​ទាំងនេះ​អាស្រ័យ​ហើយ​ ​ក៏​បែរជា​មាន​សេចក្តី​ដូចគ្នា​ ​តែ​ព្យញ្ជនៈ​ផ្សេងគ្នា​។​ ​ម្នាល​អាវុសោ​ ​ចុះ​បរិយាយ​ដូចម្តេច​ ​ដែល​ធម៌​ទាំងនេះ​អាស្រ័យ​ហើយ​ ​មាន​សេចក្តី​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​
​(​១​)​ ​អប្បមា​ណា​ចេ​តោ​វិមុត្តិ​នោះ​ ​សំដៅយក​ការផ្សាយ​មេត្តា​ ​ចំពោះ​សត្វ​ទាំងអស់​ ​មិន​មាន​ប្រមាណ​ ​បើ​ពោល​ដោយលំដាប់​ភូមិ​ ​ជា​មហ​គ្គ​ត​រូបាវចរភូមិ​ ​បើ​ពោល​ដោយ​អារម្មណ៍​ ​មាន​សត្វ​ជា​អារម្មណ៍​។​ ​(​២​)​ ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​ ​ចេ​តោ​វិមុត្តិ​ ​ដែល​មិន​មាន​កង្វល់​ ​ក្នុង​អារម្មណ៍​ ​បើ​ពោល​តាមលំដាប់​ភូមិ​ ​ជា​អ​រូបាវចរភូមិ​ ​ចំណែកខាង​អារម្មណ៍​ ​មិន​មាន​ទេ​។​ ​(​៣​)​ ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​ ​សំដៅយក​វិបស្សនា​ ​បើ​ពោល​ដោយ​ភូមិ​ ​ជា​កាមាវចរ​ភូមិ​ ​បើ​ពោល​ដោយ​អារម្មណ៍​ ​មាន​សង្ខារ​ជា​អារម្មណ៍​។​ ​(​៤​)​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ ​ចេ​តោ​វិមុត្តិ​ ​ដែល​មិន​មាន​រាគ​និមិត្ត​ជាដើម​ ​បើ​ពោល​ដោយ​ភូមិ​ ​ជា​លោកុត្តរ​ភូមិ​ ​បើ​ពោល​ដោយ​អារម្មណ៍​ ​មាន​និព្វាន​ជា​អារម្មណ៍​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636824922397943790
ទៅកាន់ទំព័រ៖