ព្រះត្រៃបិដក ភាគ ២២

អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​។​ ​ម្នាល​អាវុសោ​ ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​សុញ្ញាគារ​ស្ថាន​ក្តី​ ​រមែង​ពិចារណា​យ៉ាងនេះ​ថា​ ​របស់​នេះ​ ​តែង​សាបសូន្យ​ ​ចាក​អត្តភាព​ ​ឬចា​ក​វត្ថុ​សម្រាប់​ទំនុកបម្រុង​ខ្លួន​ ​មាន​ចីវរ​ជាដើម​ ​ម្នាល​អាវុសោ​ ​នេះ​លោក​ហៅថា​ ​សុញ្ញ​តា​ចេ​តោ​វិមុត្តិ​។​ ​ម្នាល​អាវុសោ​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូលកាន់​ចេ​តោស​មា​ធិ​ ​ដែល​មិន​មាន​និមិត្ត​ ​ព្រោះ​មិន​យកចិត្ត​ទុកដាក់​ ​ចំពោះ​អារម្មណ៍​ទាំងពួង​ ​នេះ​ហៅថា​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​។​ ​ម្នាល​អាវុសោ​ ​នេះឯង​ជា​បរិយាយ​ ​ដែល​ធម៌​ទាំងនេះ​អាស្រ័យ​ហើយ​ ​មាន​សេចក្តី​ផ្សេងគ្នា​ផង​ ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ផង​។​ ​ម្នាល​អាវុសោ​ ​ចុះ​បរិយាយ​ដូចម្តេច​ ​ដែល​ពួក​ធម៌​ទាំងនេះ​ ​អាស្រ័យ​ហើយ​ ​បែរជា​មាន​សេចក្តី​ដូចគ្នា​ ​តែ​មាន​ព្យញ្ជនៈ​ផ្សេងគ្នា​ ​ម្នាល​អាវុសោ​ ​រាគៈ​ ​ជា​កិលេស​ធ្វើ​នូវ​ប្រមាណ​(​១​)
​(​១​)​ ​កិលេស​ ​មាន​រាគៈ​ជាដើម​ ​មិនទាន់​កើតឡើង​ដរាបណា​ ​ដរាប​នោះ​ ​គេ​មិន​អាច​ស្គាល់​បុគ្គល​នោះ​ ​ថា​ជា​មនុស្ស​ថ្នាក់​ណា​ទេ​ ​ព្រោះ​បុគ្គល​នោះ​ ​ប្រហែល​នឹង​សោតាបន្ន​បុគ្គល​ជាដើម​។​ ​លុះតែ​រាគៈ​ជាដើម​ ​កើតឡើង​ ​ទើប​គេ​ស្គាល់ប្រមាណ​បុគ្គល​នោះ​បាន​ថា​ ​អ្នកនេះ​ ​ជា​មនុស្ស​ថ្នាក់​នេះ​ ​យ៉ាងនេះ​ជាដើម​ ​បាន​ជា​ហៅថា​ ​ជា​កិលេស​ធ្វើ​នូវ​ប្រមាណ​បាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636824922999178847
ទៅកាន់ទំព័រ៖