ព្រះត្រៃបិដក ភាគ ២២

ទោសៈ​ ​ជា​កិលេស​ធ្វើ​នូវ​ប្រមាណ​ ​មោហៈ​ ​ជា​កិលេស​ធ្វើ​នូវ​ប្រមាណ​ ​កិលេស​ទាំងនោះ​ ​ភិក្ខុ​ដែល​ជា​ខីណាស្រព​ ​បាន​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​ហើយ​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​ដូចដើម​ត្នោត​ ​ដែលគេ​ក្របែល​ ​មិន​ឲ្យ​ដុះ​តទៅទៀត​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​តទៅទៀត​ ​ជា​ធម៌​មិនកើត​តទៅទៀត​។​ ​ម្នាល​អាវុសោ​ ​បណ្តា​អប្បមា​ណា​ចេ​តោ​វិមុត្តិ​(​១​)​ ​ទាំងប៉ុន្មាន​ ​មាន​ ​អ​កុប្បា​ចេ​តោ​វិមុត្តិ​(​២​)​ ​ប្រសើរ​ជាង​វិមុត្តិ​ទាំងនោះ​ ​ព្រោះ​អ​កុប្បា​ចេ​តោ​វិមុត្តិ​នោះ​ ​សូន្យ​រាគៈ​ ​សូន្យ​ទោសៈ​ ​សូន្យ​មោហៈ​។​ ​ម្នាល​អាវុសោ​ ​រាគៈ​ ​ជា​គ្រឿង​កង្វល់​ ​ទោសៈ​ ​ជា​គ្រឿង​កង្វល់​ ​មោហៈ​ ​ក៏​ជា​គ្រឿង​កង្វល់​ ​កិលេស​ទាំងនោះ​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចដើម​ត្នោត​ ​ដែលគេ​កាប់​ក្របែល​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅទៀត​ហើយ​។​ ​ម្នាល​អាវុសោ​ ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​(​៣​)​ ​ទាំងប៉ុន្មាន​ ​មាន​អ​កុប្បា​ចេ​តោ​វិមុត្តិ​ ​ប្រសើរ​ជាង​វិមុត្តិ​ទាំងនោះ
​(​១​)​ ​អប្បមា​ណា​ចេ​តោ​វិមុត្តិ១២គឺ​ ​ព្រហ្មវិហារ៤​ ​មគ្គ៤​ ​ផល៤​។​ ​(​២​)​ ​សំដៅយក​អប្បមា​ណា​ចេ​តោ​វិមុត្តិ​ទី១២​ ​គឺ​អរហត្តផល​ចេ​តោ​វិមុត្តិ​។​ ​(​៣​)​ ​បាន​ដល់​ធម៌៩គឺ​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន១​ ​មគ្គ៤​ ​ផល៤​។​ ​ឈាន​ដែល​ឈ្មោះថា​ ​អា​កិ​ញ្ចញ្ញៈ​ ​ព្រោះ​គ្មាន​អារម្មណ៍​ ​ជា​គ្រឿង​កង្វល់​ ​មគ្គ​ ​ផល​ ​ក៏​ឈ្មោះថា​ ​អា​កិ​ញ្ចញ្ញៈ​ ​ព្រោះ​គ្មាន​កិលេស​ជា​គ្រឿង​កង្វល់​។​ ​ឯ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​អា​កិ​ញ្ចញ្ញៈ​ដែរ​ ​តែ​ព្រោះ​គ្មាន​ចេ​តោ​វិមុត្តិ​ ​បាន​ជា​លោក​មិនរាប់​បញ្ចូល​ក្នុង​ពួក​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​នេះ​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636824923601037904
ទៅកាន់ទំព័រ៖