ព្រះត្រៃបិដក ភាគ ២២

ព្រោះ​អ​កុប្បា​ចេ​តោ​វុ​មុត្តិ​នោះ​ ​សូន្យ​រាគៈ​ ​សូន្យ​ទោសៈ​ ​សូន្យ​មោហៈ​។​ ​ម្នាល​អាវុសោ​ ​រាគៈ​ ​ជា​កិលេស​ធ្វើ​និមិត្ត​(​១​)​ ​ទោសៈ​ជា​កិលេស​ធ្វើ​និមិត្ត​ ​មោហៈ​ជា​កិលេស​ធ្វើ​និមិត្ត​ ​ពួក​កិលេស​ធ្វើ​និមិត្ត​ទាំងនោះ​ ​ភិក្ខុ​ជា​ព្រះ​ខីណាស្រព​ ​បាន​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​ហើយ​ ​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ ​ឲ្យអស់​រលីង​ ​ដូចដើម​ត្នោត​ ​ដែលគេ​ក្របែល​ចោល​ហើយ​ ​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ ​ជា​ធម៌​លែង​មានកំណើត​តទៅទៀត​ហើយ​។​ ​ម្នាល​អាវុសោ​ ​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​ទាំងប៉ុន្មាន​
​(​១​)​ ​មាន​សេចក្តី​ដូចគ្នា​ ​នឹង​ពាក្យ​ដែល​ថា​ ​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​ប្រមាណ​ដែរ​ ​តែ​ចំណែក​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​នេះ​ ​សង្គ្រោះ​យក​ធម៌១៣​ ​គឺ​វិបស្សនា១​ ​អា​រុ​ប្ប​ជ្ឈាន៤​ ​មគ្គ៤​ ​ផល៤​។​ ​វិបស្សនា​ ​ហៅថា​ ​អនិមិត្ត​ ​ព្រោះ​គាស់រំលើង​នូវ​និច្ច​និមិត្ត​ ​សុខ​និមិត្ត​ ​និង​អត្ត​និមិត្ត​។​ ​អា​រុ​ប្ប​ជ្ឈាន៤​ ​ឈ្មោះថា​ ​អនិមិត្ត​ ​ព្រោះ​គ្មាន​រូប​និមិត្ត​។​ ​មគ្គ​ ​និង​ផល​ ​ឈ្មោះថា​ ​អនិមិត្ត​ ​ព្រោះ​គ្មាន​កិលេស​ជា​គ្រឿង​ធ្វើ​នូវ​និមិត្ត​។​ ​ព្រះនិព្វាន​ ​ក៏​ឈ្មោះថា​ ​អនិមិត្ត​ដែរ​ ​តែ​ព្រោះ​គ្មាន​ចេ​តោ​វិមុត្តិ​ ​បាន​ជា​លោក​មិនរាប់​បញ្ចូល​ ​ក្នុង​ពួក​អ​និ​មិត្តា​ចេ​តោ​វិមុត្តិ​នេះ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636824923979494569
ទៅកាន់ទំព័រ៖